ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំពិនិត្យ លើវឌ្ឍនភាពការងារនៃការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម

នាព្រឹក ថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំពិនិត្យ លើវឌ្ឍនភាពការងារនៃការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម តាមថ្នាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (Video Conference) ដោយមានសមាសភាពចូលរួម ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារ។