ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទី២នៃគណៈកម្មការរៀបចំដំណើរនីតិវិធីការតុលាការពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារគោលគំនិតនៃបែបបទនីតិវិធីក្នុងការដាក់ដំណើរការតុលាការពាណិជ្ជកម្ម

 

          នាព្រឹក ថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទី២នៃគណៈកម្មការរៀបចំដំណើរការនីតិវិធីតុលាការពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារគោលគំនិតនៃបែបបទនីតិវិធីក្នុងការដាក់ដំណើរការតុលាការពាណិជ្ជកម្ម ដោយមានការចូលរួមពិនិត្យ និងពិភាក្សាប្រកបដោយផ្លែផ្កាយ៉ាងផុសផុល ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារ។