ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារលេខាធិការដ្នានកែទម្រង់ ចូលរួមកិច្ចប្រជុំយន្តការសម្របសម្រួលការងារកែទម្រង់ បី បូក..

         នៅរសៀលថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារលេខាធិការដ្ឋានកែទម្រង់ ចូលរួមកិច្ចប្រជុំយន្តការសម្របសម្រួលការងារកែទម្រង់ បី បូក មួយ រួមមាន កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ តាមប្រព័ន្ធ Video Conference ដើម្បីពិភាក្សាលើរបៀបវារៈចំនួនពីរ៖

១. ការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលយន្តការកែទម្រង់ បី បូក មួយ

២. ការរៀបចំទស្សនាទានស្តីពីចក្ខុវិស័យនិងយុទ្ធសាស្រ្តរួមនៃកម្មវិធីកែទម្រង់ បី បូក មួយ។