ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំសម្របសម្រូលសន្និសីទសារព័ត៌មានស្តីពី ការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឹកូវីដ-១៩

          នៅព្រឹកថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំសម្របសម្រួល សន្និសីទសារព័ត៌មានស្តីពី ការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលបានរៀបចំដោយគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ( គ.ប.ខ) នាទីស្តីការក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជាតំណាងមកពីស្ថាប័នចំនួន៥ រួមមាន៖ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើការបកស្រាយជូនសាធារណជន និងអ្នកសារព័ត៌មាន ជុំវិញលទ្ធផល និងការអនុវត្តផែនការបន្តក្នុងយុទ្ធនាការ នៃការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។