ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំក្រុមការងារក្រសួងយុត្តិធម៌កម្ពុជា ជួបពិភាក្សាការងារជាមួយតំណាងស្ថានទូតកាណាដាប្រចាំនៅកម្ពុជានិងតំណាងក្រសួងយុត្តិធម៌ប្រទេសកាណាដា តាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យលទ្ធភាពក្នុងការរ

                  នៅល្ងាចថ្ងៃចន្ទ ៨កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារក្រសួងយុត្តិធម៌កម្ពុជា ជួបពិភាក្សាការងារជាមួយតំណាងស្ថានទូតកាណាដាប្រចាំនៅកម្ពុជានិងតំណាងក្រសួងយុត្តិធម៌ប្រទេសកាណាដា តាមរយៈប្រព័ន្ធអនឡាញ Video Conference ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងវិស័យច្បាប់និងយុត្តិធម៌ រួមមាន៖ ការរៀបចំក្របខ័ណ្ឌគោលនយោបាយនិងច្បាប់ពាក់ព័ន្ធនឹងជំនួយផ្នែកច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការពង្រឹងសមត្ថភាពមន្រ្តីក្រសួងយុត្តិធម៌និងមន្រ្តីនៅតាមសាលាជម្រះក្តី ការពង្រឹងស្ថាប័នបណ្តុះបណ្តាលនិងស្រាវជ្រាវក្នុងវិស័យយុត្តិធម៌ និងការធ្វើទំនើបកម្មរដ្ឋបាលតុលាការ។ ក្រុមការងារ នឹងធ្វើការងារជាមួយគ្នាជាបន្តទៀត ដើម្បីពិភាក្សានិងផ្លាស់ប្តូរនូវឯកសារទៅវិញទៅមក ដើម្បីឈានទៅរកកិច្ចសហប្រតិបត្តិការក្នុងពេលឆាប់ៗខាងមុខនេះ។