ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញមកពិនិត្យលើសកម្មភាព នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីតុលាការ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ លើ

           នៅរសៀលថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដំណើរដោយ លោកជំទាវ ឯកឧត្តម លោក លោកស្រី ជាប្រធាន អនុប្រធាន និង សមាជិក នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួងយុត្តិធម៌ បានអញ្ជើញមកពិនិត្យលើសកម្មភាព នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់គ្រូពេទ្យស្ម័គ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលកំពុងចាក់វ៉ាក់សាំង ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីតុលាការ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ លើកទី២ នាទីស្តីការក្រសួងយុត្តិធម៌។