ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស អញ្ជើញមកត្រួតពិនិត្យលើដំណើរការចាក់វ៉ាក់សាំង នៅទីស្តីការក្រសួងយុត្តិធម៌



 

        នាថ្ងៃសៅរ៍ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានអញ្ជើញមកកាន់ក្រសួងយុត្តិធម៌ដោយមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់ លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួងយុត្តិធម៌ ។ បន្ទាប់ពីកិច្ចស្វាគមន៍ លោកជំទាវ ឱ វ៉ាន់ឌីន ក៏បានអញ្ជើញមក ត្រួតពិនិត្យលើដំណើរការ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ចៅក្រមអយ្យការ ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីតុលាការនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ នាទីស្តីការក្រសួងយុត្តិធម៌ ។