ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអនុប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំក្រុមការងារចុះសម្របសម្រួលការចាក់វ៉ាក់សាំង នាទីស្តីការក្រសួងយុត្តិធម៌

        នៅព្រឹកថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអនុប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារចុះសម្របសម្រួលការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ចៅក្រមអយ្យការ ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីតុលាការនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ នាទីស្តីការក្រសួងយុត្តិធម៌ ។