ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីបើក និងដឹកនាំកិច្ចពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកទី៤ ស្ដីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជាតាមប្រព័ន្ធអនឡាញ Zoom

       

          ព្រឹកថ្ងៃ សុក្រ ៥ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីបើក និងដឹកនាំកិច្ចពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកទី៤ ស្ដីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា តាមប្រព័ន្ធអនឡាញ Zoom ជាមួយដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចំនួន ៤០ អង្គភាព។ កម្មវិធីនេះមានគោលបំណងជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីប្រមូលមតិយោបល់ ចែករំលែកបទពិសោធន៍ និងទទួលនូវអនុសាសន៍ល្អៗ ក្នុងទិសដៅរៀបចំនូវឯកសារទស្សនទាន ស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងបរិបទរបស់សង្គមកម្ពុជា និងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។