ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ពិធីចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពចំណុះក្រសួងយុត្តិធម៌ តុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ នាទីស្តីការក្រសួងយុត្តិធម៌

            នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងយុត្តិធម៌បានចាប់ផ្តើមដំណើរការ ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ដើម្បីចាក់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពចំណុះក្រសួងយុត្តិធម៌ តុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ ។