ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារលេខាធិការដ្ឋាន ជួបប្រជុំពិភាក្សាការងារតាមប្រព័ន្ធអនឡាញ Skype ជាមួយ លោក Pradeep Wagle ប្រធានការិ

            នាព្រឹកថ្ងៃ ចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារលេខាធិការដ្ឋាន ជួបប្រជុំពិភាក្សាការងារតាមប្រព័ន្ធអនឡាញ Skype ជាមួយ លោក Pradeep Wagle ប្រធានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈចំនួន ០២ រួមមាន៖ ១. ពិនិត្យ និងកែសម្រួលឡើងវិញនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យកំណែទម្រង់ច្បាប់ និងយុត្តិធម៌ ដើម្បីឱ្យស្របតាម និងអាចអនុវត្តបានក្នុងបរិបទកូវីដ-១៩។ ២. ពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ (TWG) ជាមួយដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវីល ដែលគ្រោងធ្វើនៅក្នុងខែមេសាខាងមុខនេះ តាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ឆ្នាំ២០២១។