ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអនុប្រធាន គណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា អំពីដំណើរការប្រព្រឹត្តទៅនៃតុលាការពាណិជ្ជកម្ម

        នាព្រឹកថ្ងៃសុក្រ ១៣ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំក្រុមការងារទី១ តាមប្រព័ន្ធវីដេអូលើបណ្តាញ Zoom platform ដើម្បីពិភាក្សាអំពីដំណើរការប្រព្រឹត្តទៅនៃតុលាការពាណិជ្ជកម្មដែលមានរបៀបវារៈដូចជា ៖

១-រៀបចំរាល់លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្ម នៅសាលាជម្រះក្តីជាន់ទាប និងសភាពាណិជ្ជកម្មរបស់សាលាជម្រះក្ដីជាន់ខ្ពស់

២-សិក្សា និងរៀបចំទីតាំងសម្រាប់តុលាការពាណិជ្ជកម្ម

៣-ពិនិត្យ និងរៀបចំតម្រូវការធនធានមនុស្សសម្រាប់បម្រើការងារនៅតុលាការពាណិជ្ជកម្ម និងសភាពាណិជ្ជកម្ម

៤-រៀបចំគម្រោងថវិកាសម្រាប់ដំណើរការតុលាការពាណិជ្ជកម្ម និងសភាពាណិជ្ជកម្ម និងបំពេញ ភារកិច្ចតាមការចាត់តាំងរបស់ឯកឧត្តមប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម។