ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រសួងយុតិ្តធម៌សូមបង្ហាញជូនអំពីបទល្មើសនីមួយៗ ទាក់ទងនឹងការមិនគោរពវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

         ក្រសួងយុតិ្តធម៌សូមបង្ហាញជូនអំពីបទល្មើសនីមួយៗ ទាក់ទងនឹងការមិនគោរពវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៖

១- ការចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩ ល្មើសនឹងបទប្បញ្ញតិ្តអនុក្រឹត្យ

២- ការជួយសម្រួលដល់បុគ្គលណាម្នាក់ឱ្យគេចវេះ ឬគេចចេញពីការធ្វើចត្តាទ្បីស័ក

៣- ការមិនអនុវត្តកាតព្វកិច្ចជូនដំណឹងអំពីករណីដែលពិនិត្យឃើញថាមានអ្នកគេចវេះពីការធ្វើចត្តាទ្បីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាទ្បីស័ក។ ក្រសួងយុតិ្តធម៌ នឹងបន្តបង្ហាញជូនអំពីបទល្មើសផ្សេងទៀត ចំពោះការមិនគោរពវិធានការនានា ដទៃទៀតជាបន្តបន្ទាប់។