ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ រៀបចំកម្មវិធី ខួបលើកទី១១០ នៃទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ « ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៍ កូវីត -១៩ »

               នាព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំសាលាដំបូងខេត្តព្រះសីហនុ បានរៀបចំកម្មវិធី ខួបលើកទី១១០ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ «ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៍ កូវីត -១៩ » ក្រោមអធិបតីភាព ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្ត ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង និង លោកស្រី ថោង ម៉ារឌីណា ចៅក្រមសាលាដំបូងខេត្ត ។ អង្គពិធីបានប្រព្រឹត្តទៅដោយរលូន​ដោយ​មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី អនុប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី ប្រធានលេខាធិការដ្ឋានរដ្ឋបាល អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល មន្រ្តីរាជការ បុគ្គលិកទាំងអស់ ដែលបម្រើការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។