ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានរៀបចំកម្មវិធីសំណេះសំណាលអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១

        ព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានរៀបចំកម្មវិធីសំណេះសំណាលអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ«ស្រ្តីនិងការអភិវឌ្ឍ ក្នុងបរិការណ៍កូវិដ-១៩» ក្រោមអធិបតីភាព ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូង និងឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា ដោយក្នុងនោះក៏មានពិធីចែកវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនជូនបងប្អូននារីផងដែរ។