ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រជុំពិភាក្សាការងារជាមួយប្រធានអង្គការ Konrad Adenauer Stiftung (KAS) ប្រចាំកម្ពុជា

           នាព្រឹកថ្ងៃអង្គារ ៤ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព. ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្នុងនាមឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឯកឧត្តម ឃ្លោក ដារ៉ា ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ និងជាអនុប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានប្រជុំពិភាក្សាការងារជាមួយលោកស្រី Isabel Weininger ប្រធានអង្គការ Konrad Adenauer Stiftung ប្រចាំកម្ពុជាដើម្បីពិនិត្យមើលលើកិច្ចសហប្រតិបត្តិការលើគម្រោងពង្រឹងសមត្តភាពនៃការផ្តល់ជំនួយផ្នែកច្បាប់កន្លងមក និងពិភាក្សាពីលទ្ធភាពនៃការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីលើកិច្ចការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។