ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារស្នូល ដើម្បីពិនិត្យនិងកែសម្រួលឯកសារទស្សនាទាន ស្តីពីការបង្កើតវិទ្យាស្ថានយុត្តិធម៌កម្ពុជា។

         

               នាព្រឹកថ្ងៃ សុក្រ ១៥ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារស្នូល ដើម្បីពិនិត្យនិងកែសម្រួល ឯកសារទស្សនាទាន ស្តីពីការបង្កើតវិទ្យាស្ថានយុត្តិធម៌កម្ពុជា។ វិទ្យាស្ថាននេះមានបេសកកម្មសំខាន់ចំនួន ០៤ រួមមានៈ ១.សិក្សា ស្រាវជ្រាវ និងវិភាគលើគោលនយោបាយកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ២.រៀបចំវគ្គបណ្តុះបណ្តាល សុក្រឹត្យការ និងវិក្រឹត្យការ ផ្នែកច្បាប់និងយុត្តិធម៌ រយៈពេលវែងនិងខ្លី ដល់មន្ត្រីអនុវត្តច្បាប់ និស្សិត និងសាធារណៈជន ៣.ធ្វើការចងក្រង ផ្សព្វផ្សាយ និងបោះពុម្ពផ្សាយ អត្ថបទវិភាគ ស្តីពីច្បាប់និងយុត្តិធម៌នៅកម្ពុជា។ ៤.ធ្វើកិច្ចសហការជាមួយដៃគូនិងវិទ្យាស្ថានដទៃទៀតក្នុងតំបន់និងលើឆាកអន្តរជាតិ លើការងារស្រាវជ្រាវ បណ្តុះបណ្តាល និងបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវ។