ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ពិធីសូត្រមន្តប្រោះព្រំលើករាសី និងអភិសេកព្រះពុទ្ធរូប នៅអគារសាលប្រជុំថ្មីរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

         

           នៅរសៀលថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល រួមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម បានអញ្ជើញក្នុងពិធីសូត្រមន្តប្រោះព្រំលើករាសីនិងអភិសេកព្រះពុទ្ធរូប នៅសាលប្រជុំថ្មីរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ ពិធីនេះទទួលបានការប្រោះព្រំប្រសិទ្ធពរជ័យលើករាសីដោយសម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល