ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជួបប្រជុំពិភាក្សាការងារជាមួយប្រធានអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា

          នាព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព. ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងនាមឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឯកឧត្តម ឃ្លោក ដារ៉ា ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ និងជាអនុប្រធានក្រុមការងារបច្ចេកទេស បានប្រជុំពិភាក្សាការងារជាមួយលោកស្រី Meloney Lindberg ប្រធានអង្គការមូលនិធិអាស៊ី (The Asia Foundation) ប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីលើកិច្ចការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។