ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណះកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង បានអញ្ជើញពិនិត្យមើលវត្ថុតាងនានាដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ រក្សាទុកនៅក្នុងបរិវេណសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី

           នាព្រឹក ថ្ងៃសុក្រ ៨ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ ២០២១ ឆ្លៀតពេលមកបំពេញបេសកកម្មអធិការកិច្ចសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណះកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង រួមទាំងសហការី បានអញ្ជើញពិនិត្យមើលវត្ថុតាងនានាដែលត្រូវបានរឹបអូសជាទ្រព្យសម្បិត្តរដ្ឋ រក្សាទុកនៅក្នុងបរិវេណសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី។