ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន ធ្វើជាតំណាងក្រសួងយុត្តិធម៌ចូលរួមជាវាគ្មិន ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការដោះស្រាយវិវាទទេសចរណ៍។

នាព្រឹកថ្ងៃសុក្រ ៨ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នាទីស្តីការក្រសួងទេសចរណ៍ លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន ធ្វើជាតំណាងក្រសួងយុត្តិធម៌ ចូលរួមជាវាគ្មិន ធ្វើបទបង្ហាញស្តីពី គុណតម្លៃ នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការដោះស្រាយវិវាទទេសចរណ៍។ កម្មវិធីនេះ មានការអញ្ជើញចូមរួមពី តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអគ្គនាយកដ្ឋានពន្ធដារ តំណាងសហគមន៍ទេសចរណ៍ និងមន្ត្រីមន្ទីរទេសចរណ៍ សរុប ៤៥ រូប។