ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត JMI ឆ្នាំ២០១៩-២០២០ និងរៀបចំឯកសារ JMI ថ្មីសម្រាប់ឆ្នាំ២០២១-២០២៣

       នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព. ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំមន្រ្តីបច្ចេកទេសលេខាធិការដ្ឋានប្រជុំពិនិត្យលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តសូចនាករតាមដានរួម (JMI) អំពីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ឆ្នាំ២០១៩-២០២០ និងសេចក្តីព្រាង JMI ថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ដែលគ្រោងនឹងយកទៅប្រជុំពិភាក្សាជាមួយដៃគូអភិវឌ្ឍ នាពេលខាងមុខនេះ។