ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

កិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់សាលាដំបូងខេត្តក្រចេះ

           ថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តក្រចេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម តុប ឈុនហេង ប្រធានសាលាដំបូង និងឯកឧត្តម​ កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ​ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ប្រធាន អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្ត្រីរាជការទាំងអស់ ។