ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានដឹកនាំកិច្ចប្រជុំក្រុមការងារស្នូល ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្ត។

       ព្រឹកថ្ងៃពុធ ៦ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានដឹកនាំកិច្ចប្រជុំក្រុមការងារស្នូល ដើម្បីបូកសរុបលទ្ធផលដែលទទួលបានពីសិក្ខាសាលាពិគ្រោះយោបល់ផ្ទៃក្នុងក្រសួងយុត្តិធម៌ និងត្រៀមសម្រាប់រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយ ក្រសួង-ស្ថាប័នរដ្ឋ គណៈមេធាវី និងស្ថាប័នតុលាការ ដែលនឹងរៀបចំនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។