ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ​ក្រសួង​ បានចូលរួម​កិច្ចប្រជុំបន្ទាន់ជាមួយតំណាងក្រសួងសុខាភិបាលដើម្បីកែសម្រួលអនុក្រឹត្យស្តីពី​វិធានសុខាភិបាល ដើម្បីទប់ស្កាត់​ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល

             នៅព្រឹកថ្ងៃអង្គារ ៥ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ​ក្រសួង​ បានចូលរួម​កិច្ចប្រជុំបន្ទាន់ជាមួយតំណាងក្រសួងសុខាភិបាល​ ដឹកនាំដោយលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីពិនិត្យ​និងពិភាក្សាលើការរៀបចំ និងកែសម្រួលអនុក្រឹត្យស្តីពី​វិធានសុខាភិបាល ដើម្បីទប់ស្កាត់​ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល។