ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីបើកនិងដឹកនាំកិច្ចពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់ផ្ទៃក្នុងក្រសួងយុត្តិធម៌ ស្ដីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

              ព្រឹកថ្ងៃ ចន្ទ ៤ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីបើក និងដឹកនាំកិច្ចពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់ផ្ទៃក្នុងក្រសួងយុត្តិធម៌ ស្ដីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ក្នុងគោលបំណងជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីប្រមូលមតិយោបល់ ចែករំលែកបទពិសោធន៍ និងទទួលនូវអនុសាសន៍ល្អៗ ក្នុងទិសដៅរៀបចំនូវឯកសារទស្សនទាន ក្របខ័ណ្ឌច្បាប់ នៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី មន្ត្រីគ្រប់អង្គភាពចំណុះក្រសួងយុត្តិធម៌ ដែលតួនាទីចាប់ពីអនុប្រធាននាយកដ្ឋានឡើង សរុប ៥០ នាក់។