ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អមដំណើរដោយ​ថ្នាក់ដឹកនាំ​ក្រសួង​បានអញ្ជើញទៅសួរសុខទុក្ខ ​ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ​ខេម៉ាបឹងកេងកង

              នាព្រឹកថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អមដំណើរដោយ​ថ្នាក់ដឹកនាំ​ក្រសួង​បានអញ្ជើញទៅសួរសុខទុក្ខ ​ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ​ខេម៉ាបឹងកេងកង នាក្នុងឱកាសនោះដែរ ​ឯកឧត្តម​រដ្ឋមន្រ្តីបានជូនពរ​ឯកឧត្តម ប៉ុក ម៉ាន់នី ឆាប់ជាសះស្បើយពីជំងឺព្យាធិទាំងឡាយនេះ​​ ។​