ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងបូកសរុបលទ្ធផលដែលបានមកពីសិក្ខាសាលាកាលពី ថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២១ និងពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់

                       ព្រឹកថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងបូកសរុបលទ្ធផលដែលបានមកពីសិក្ខាសាលាកាលពី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ និងពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ផ្ទៃក្នុងក្រសួង នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ដោយមានការចូលរួមពីថ្នាក់អនុប្រធា ននាយកដ្ឋាន ដល់អគ្គនាយក នៃក្រសួងយុត្តិធម៌ ក្នុងគោលបំណងប្រមូលធាតុចូល ផ្តល់មតិយោបល់ តម្រូវការ និងអនុសាសន៍ បន្ថែម ក្នុងការរៀបចំចងក្រងឯកសារទស្សនទាន ស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។