ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Sinopharm លើកទី១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន

       នាព្រឹកថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី១ ដើម្បីបង្កើនទំនុកចិត្តដល់សាធារណជនទូទៅ និងដើម្បីថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានូវវ៉ាក់សាំង SARS-CoV-2 ( Sinopharm ) ដែលជាវ៉ាក់សាំងដ៏សំខាន់បំផុតសម្រាប់បង្ការជំងឺកូវីដ ដែលយើងទាំងអស់គ្នាកំពុងត្រូវការជាទីបំផុត ក្នុងកំលុងពេលនៃជំងឺរាត្បាតសកល Covid-19 នេះ ។