ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

កិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់សាលាដំបូងខេត្តបាត់ដំបង

កាលពីថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ កិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារ ដោះស្រាយបញ្ហាប្រឈមដែលបានអនុវត្តក្នុង ឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តក្នុង ឆ្នាំ២០២១ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ជា វណ្ណៈ ប្រធានសាលាដំបូងខេត្តបាត់ដំបង ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានសាលាដំបូង លោក-លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង លោកស្រីប្រធានលេខាធិការដ្ឋាន លោក-លោកស្រី ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីលេខាធិការដ្ឋានទាំងអស់នៃសាលាដំបូងខេត្តបាត់ដំបង។