ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកសិក្ខាសាលាស្តីពី អាជីវកម្មមូលបត្រ និងការពង្រីកការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ

        

             នៅព្រឹកថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា ឯកឧត្តម តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និង ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអញ្ជើញជាគណៈអធិបតី នៅក្នុងអង្គសិក្ខាសាលាស្តីពី អាជីវកម្មមូលបត្រ និងការពង្រីកការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានសាលាដំបូង លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង អាជ្ញាសាលា ក្រឡាបញ្ជី ប្រធាន អនុប្រធាន និង មន្ត្រីរដ្ឋបាល នៃសាលាដំបូងរាជធានីភ្នំពេញ ។ អង្គសិក្ខាសាលាបានប្រព្រឹត្តទៅដោយរលូន ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ។