ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារ រដ្ឋបាលឆ្នាំ២០២១ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប

            នាព្រឹក ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២១ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងលើកទិសដៅការងាររដ្ឋបាលសម្រាប់អនុវត្តបន្តក្នុង ឆ្នាំ២០២១ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ជឺ សុខ ប្រធានសាលាដំបូងខេត្តសៀមរាប ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានសាលាដំបូង លោក-លោកស្រី ព្រះរាជអាជ្ញារង លោកលោកស្រីចៅក្រមលោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន លោក-លោកស្រី ក្រឡាបញ្ជី និងមន្ត្រីរាជការទាំងអស់នៃសាលាដំបូងខេត្តសៀមរាប។