ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីបើកនិងដឹកនាំកិច្ចពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់ដំបូង ស្ដីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

        ព្រឹកថ្ងៃសុក្រ ៨ រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីបើក និងដឹកនាំកិច្ចពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់ដំបូង ស្ដីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ក្នុងគោលបំណងជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីប្រមូលមតិយោបល់ ចែករំលែកបទពិសោធន៍ និងទទួលនូវអនុសាសន៍ល្អៗ ក្នុងទិសដៅរៀបចំនូវឯកសារទស្សនទាន ក្របខ័ណ្ឌច្បាប់ នៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។ កម្មវិធីនេះមានអញ្ជើញចូលរួមពី ក្រសួង-ស្ថាប័នរដ្ឋ ស្ថាប័នតុលាការ គណៈមេធាវី ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សរុប ១០០ នាក់។