ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ ប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០២១

         នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូង និង ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានអញ្ជើញ ជាអធិបតី ក្នុងពិធីប្រារព្ឋសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២១ ។ អង្គពិធី បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពរឹងមាំគួរជាទីមោទនៈ ។