ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានរៀបចំធ្វើសន្និបាតប្រចាំឆ្នាំដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២០ លើកទិសដៅអនុវត្តការងារឆ្នាំ២០២១ និងចែកជូនប័ណ្ណសរសើរ

         នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានរៀបចំធ្វើសន្និបាតប្រចាំឆ្នាំដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២០ លើកទិសដៅអនុវត្តការងារឆ្នាំ២០២១ និងចែកប័ណ្ណសរសើរជូនដល់លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង រួមទាំងក្រឡាបញ្ជី និងប្រធានលេខាធិការដ្ឋានរដ្ឋបាល ព្រមទាំងមន្ត្រីរដ្ឋបាលដែលបានខិតខំបំពេញការងារនាឆ្នាំកន្លងមក និងបានរួមគ្នាអនុវត្តយុទ្ធនា ការដោះស្រាយការកកស្ទះសំណុំរឿងទទួលបានលទ្ធផលជោគ ជ័យ។ អង្គសន្និបាត បានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ ប្រកបទៅដោយសាមគ្គីភាពខ្ពស់ ។