ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជួបពិភាក្សាការងារជាមួយ OHCHR

        ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្នុងនាមឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ឯកឧត្តម ឃ្លោក ដារ៉ា ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ និងជាអនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (OHCHR) ដើម្បីពិនិត្យលើសេចក្តីព្រាងសូចនាករតាមដានរួម (JMI) សម្រាប់កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ឆ្នាំ២០២១-២០២៣ និងការរៀបចំរបាយការណ៍ស្តីពីការវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តសូចនាករតាមដានរួម (JMI) សម្រាប់កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ឆ្នាំ២០១៩-២០២០។