ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២១

               នាព្រឹកថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព .ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្តម តេង រតនា ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និង ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២១ នាសាលប្រជុំសាលាដំបូងខេត្តកំពង់ឆ្នាំង ។ អង្គសន្និបាត បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពរឹងមាំគួរជាទីមោទនៈ ។