ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី២ ពាក់ព័ន្ធនឹងគម្រោងថ្មី ជាមួយភ្នាក់ងារ JICA នាទីស្តីការក្រសួង

        នារសៀលថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំលើកទី២ ពាក់ព័ន្ធនឹងគម្រោងថ្មីជាមួយភ្នាក់ងារ JICA ដើម្បីពិភាក្សាអំពីសកម្មភាពការងារក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមនានា ព្រមទាំងផែនការសកម្មភាពដែលនឹងត្រូវអនុវត្តជាបន្តបន្ទាប់។