ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ និង ជាប្រធានក្រុមការងារបច្ចេកទេស នៃកម្មវិធីអាស៊ាន-អូស្ត្រាលី ដើម្បីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា (ASEAN-ACT) អញ្ជើញដឹកនាំអង្គប្រជុំក្រុមការងារបច្ចេកទេស នៃកម្មវិធីអាស៊ាន

          កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ និង ជាប្រធានក្រុមការងារបច្ចេកទេស នៃកម្មវិធីអាស៊ាន-អូស្ត្រាលី ដើម្បី ប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា (ASEAN-ACT) ដោយបានទទួលការឯកភាព ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំអង្គប្រជុំក្រុមការងារបច្ចេកទេសនៃកម្មវិធីអាស៊ាន-អូស្រ្តាលីដើម្បីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា និងមន្ត្រីពាក់ព័ន្ធ នៃកម្មវិធីអាស៊ាន-អូស្រ្តាលី ដើម្បីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា ។

​          សិក្ខាសាលានេះ មានគោលបំណងសំដៅអនុម័តលក្ខខណ្ឌយោងការងារនៃក្រុមការងារបច្ចេកទេសកម្មវិធីអាស៊ានអូស្រ្តាលីដើម្បីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា , អនុម័តផែនការការងារប្រចាំឆ្នាំ២០២១ និងធ្វើបច្ចុប្បន្នភាពការជួញដូរមនុស្សនៅកម្ពុជា និងផលប៉ះពាល់នៃមេរោគកូវីដ-១៩ ។