ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា។

         នាព្រឹកថ្ងៃ ១៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដំណើរដោយឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីរាជការមួយចំនួន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា ដែលប្រព្រឹត្តទៅនៅព្រះមហាសក្យមុនីចេតីយ៍ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) និងពិធីរាប់បាត្រ ព្រះសង្ឃ ៨០អង្គ ស្ថិតនៅក្នុងស្រុក ពញាឮ ខេត្តកណ្តាល។