ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម

           នាព្រឹក ថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីតួនាទី ភារកិច្ច ព្រមទាំងរបៀបធ្វើការរបស់គណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានឯកភាពសម្រេចបែងចែកក្រុមការងារជាពីរដើម្បីទទួលតួនាទី និងភារកិច្ច នៃការរៀបចំដំណើរការតុលាការពាណិជ្ជកម្មឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក។