ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអនុញ្ញាតឲ្យលោកជំទាវ PAULINE TAMESIS ប្រធានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបពិភាក្សាដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ។

        ថ្ងៃពុធ ៧ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអនុញ្ញាតឲ្យលោកជំទាវ PAULINE TAMESIS ប្រធានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា អមដោយតំណាងអង្គការអន្តរជាតិនានារួមមាន តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR), តំណាងអង្គការ UNICEF, តំណាងអង្គការ UNWOMEN និងតំណាងអង្គការ UNODC ដើម្បីចូលជួបពិគ្រោះ និងពិភាក្សាក្នុងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបញ្ហាស្ត្រី និងកុមារដែលជាប់ឃុំនៅក្នុងពន្ធនាគារ និងបញ្ហាដទៃផ្សេងទៀត។