ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ខលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង អញ្ជើញដឹកនាំសហការីចុះពិនិត្យមើលជាក់ស្តែងនូវវត្ថុតាង នៃបទល្មើសដែលបានចាប់យក នៅសាលាដំបូងខេត្តស្វាយរៀង

      នាព្រឹកថ្ងៃអង្គារ  ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គឹម សន្តិភាព រដ្ខលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង បានដឹកនាំសហការីអញ្ជើញចុះពិនិត្យមើលជាក់ស្តែងនូវវត្ថុតាង នៃបទល្មើសដែលបានចាប់យក នៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីមានមូលដ្ឋានក្នុងការពិចារណាចាត់ចែងនូវវត្ថុតាងទាំងឡាយដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ។