ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជាប្រធានក្រុមការងារទី១ គ.យ.ក.ស. អញ្ជើញដឹកនាំក្រុមការងារទី១ បើកកិច្ចប្រជុំដើម្បីពិនិត្យមើលលទ្ធផល និងលើកទិសដៅផែនការអនុវត្តបន្តសម្រាប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូងព្រៃវែង​

        ថ្ងៃចន្ទ ៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានអញ្ជើញ ដឹកនាំក្រុមការងារទី១ ចុះទៅបើកកិច្ចប្រជុំដើម្បីពិនិត្យមើលលទ្ធផល និងលើកទិសដៅផែនការអនុវត្តបន្តសម្រាប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿ សម្រាប់ រយៈ ពេល ២២២ ថ្ងៃ របស់ សាលា ដំបូង និង អយ្យការ អម សាលា ដំបូង ខេត្ត ព្រៃវែង ។

      កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានទទួលបន្ទុកតំបន់ទី១ ព្រមទាំងក្រុមការងារទទួលបន្ទុកនៅ សាលា ដំបូង និង អយ្យការ អម សាលា ដំបូង ឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញា ព្រមទាំងលោកប្រធានលេខាធិការដ្ឋានផងដែរ។