ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជាប្រធានក្រុមការងារទី១ គ.យ.ក.ស. អញ្ជើញដឹកនាំក្រុមការងារទី១ បើកកិច្ចប្រជុំដើម្បីពិនិត្យមើលលទ្ធផល និងលើកទិសដៅបន្ត ក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូង និងអយ្យការអមសាលាដំបូ

            

           នៅព្រឹក ថ្ងៃ សុក្រ ១០ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២ ១ នេះ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានអញ្ជើញដឹកនាំក្រុមការងារទី១ ចុះទៅបើកកិច្ចប្រជុំដើម្បីពិនិត្យមើលលទ្ធផល និងលើកទិសដៅបន្ត ក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿ សម្រាប់ រយៈ ពេល ២២២ ថ្ងៃ គិត ចាប់ ពី ថ្ងៃ ទី ១៨ ខែ ឧសភា ដល់ ថ្ងៃ ទី២៥ ខែ ធ្នូ ឆ្នាំ ២០២០ របស់ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានទទួលបន្ទុកតំបន់ទី១ ព្រមទាំងក្រុមការងារទទួលបន្ទុកនៅសាលាដំបូង និង អយ្យការអមសាលាដំបូងរាជធានី ឯកឧត្តមប្រធានសាលាដំបូង​ ឯកឧត្តមព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានី ប្រធានលេខាធិការដ្ឋាន អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្រ្តីលេខាធិការដ្ឋាននៃសាលាដំបូង និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ