ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​បាននាំយកថវិកា​សរុបចំនួន ៤១៦ ៧៥១ ២០០ រៀល និង​ ៩៧ ០២៥ ដុល្លារអាមេរិក ដែលថ្នាក់ដឹកនាំ ទីប្រឹក្សា ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីរាជការ ដែលបម្រើការងារក្នុងវិស័យយុត្តិធម៌ចំនួន ២ ១៦៩នាក់ បានបរិច្ចាគតាម...

           នាព្រឹកថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បាននាំយកថវិកាប្រគល់ជូនឯកឧត្តម សេង ទៀង សរុបចំនួន ៤១៦ ៧៥១ ២០០ រៀល និង ៩៧ ០២៥ ដុល្លារអាមេរិក ដែលថ្នាក់ដឹកនាំ ទីប្រឹក្សា ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីរាជការ ដែលបម្រើការងារក្នុងវិស័យយុត្តិធម៌ចំនួន ២ ១៦៩នាក់ បានបរិច្ចាគតាមការស្ម័គ្រចិត្តតាមរយៈក្រសួងយុត្តិធម៌ ចូលរួមក្នុង «ខឿនការពារសុខភាពរបស់ប្រជាជន» ដើម្បីរាជរដ្ឋាភិបាលទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។