ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើសេចក្តីព្រាងនៃសេចក្តីសម្រេចបង្កើតក្រុមការងារប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងវិស័យបរិស្ថាន ធនធានធម្មជាតិ និងព្រៃឈើ នៃក្រសួងយុត្តិធម៌ តាមវីដេអូ Zoom ។

       នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើសេចក្តីព្រាងនៃសេចក្តីសម្រេចបង្កើតក្រុមការងារប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងវិស័យបរិស្ថាន ធនធានធម្មជាតិ និងព្រៃឈើ នៃក្រសួងយុត្តិធម៌ តាមវីដេអូ Zoom ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងសមាជិក សមាជិកា នៃក្រុមការងារមួយចំនួនផងដែរ