ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារទី៤ នៃគ.យ.ក.ស ចុះត្រួតពិនិត្យការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត។

         នាថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ សមាជិកក្រុមការងារទី៤ គ.យ.ក.ស បានចូលរួមកិច្ចប្រជុំពិនិត្យ តាមដាន និងបូកសរុបលទ្ធផលអនុវត្តការងារក្នុងយុទ្ធនាការដោះស្រាយការកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង ពីថ្ងៃទី ១៨ ខែឧសភា ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ និងបានប្រគល់ជូនក្រដាសរ៉ាមA4 ចំនួន ០៤កេសផងដែរ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ប្រធានសាលាដំបូង និងមន្រ្តីពាក់ព័ន្ធមួយចំនួន។