ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារទី៤ នៃ គ.យ.ក.ស ចុះត្រួតពិនិត្យការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តកំពត

        នាថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ សមាជិកក្រុមការងារទី៤ គ.យ.ក.ស បានរៀបចំកិច្ចប្រជុំពិនិត្យ តាមដាន និងបូកសរុបលទ្ធផលអនុវត្តការងារក្នុងយុទ្ធនាការដោះស្រាយការកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត ពីថ្ងៃទី ១៨ ខែឧសភា ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ និងបានប្រគល់ជូនក្រដាសរ៉ាមA4 ចំនួន ០៤កេសផងដែរ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ប្រធានសាលាដំបូង លោកព្រះរាជអាជ្ញារង លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង និងមន្រ្តីពាក់ព័ន្ធ។