ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ស្តីពីនីតិវិធីពិនិត្យសំណុំរឿង របៀបលើកកំណត់បង្ហាញជូនថ្នាក់ដឹកនាំ និងរបៀបសរសេរលិខិតចេញ នៅទីស្តីការក្រសួង

         នារសៀលថ្ងៃពហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំ អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ដើម្បី៖ ១. ធ្វើការរំលឹក និងណែនាំបន្ថែមដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការ រដ្ឋប្បវេណីអំពីរបៀបពិនិត្យមើលសំណុំរឿងដែលប្តឹងមកក្រសួងយុត្តិធម៌ របៀបលើកកំណត់បង្ហាញជូនថ្នាក់ដឹកនាំ និងការសរសេរលិខិតចេញ។ ២.អំពីទិន្នន័យសុំណុំរឿងរដ្ឋប្បវេណី។